Australian Embassy
Cambodia

Urgent message to Australians in Cambodia

សារបន្ទាន់ដល់ប្រជាជនអូស្រ្តាលីនៅកម្ពុជា

 

ជម្រើសនៃការហោះហើរទៅកាន់ប្រទេសអូស្រ្តាលី​ កំពុងតែមានភាពកំរខ្លាំងឡើងៗ។ ប្រសិនបើអ្នកជាជនជាតិអូស្រ្តាលីនៅក្នុងប្រទេសកម្ពុជា ដែលចង់ត្រលប់ទៅផ្ទះវិញអ្នកគួរតែចាប់ផ្តើមរៀបចំខ្លួនអ្នក សម្រាប់លទ្ធភាពដែលអ្នកប្រហែលជាមិនអាចចាកចេញបានមួយរយៈ។ រដ្ឋាភិបាលអូស្រ្តាលីបច្ចុប្បន្នមិនមានគំរោងមានជើងហោះហើរពិសេស (charter flight)ណាមួយនោះទេ។

នៅតែមានជើងហោះហើរពាណិជ្ជកម្មមួយចំនួន ប៉ុន្តែព័ត៌មានលម្អិត មានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ជាញឹកញាប់ដោយមាន ការជូនដំណឹង ខ្លីបំផុត។ ជើងហោះហើរខ្លះមានតំលៃថ្លៃខ្លាំងណាស់។ លើកលែងតែអ្នកអាចប្រាកដថាការហោះហើរគឺអាចទទួលយកបានមុន ពេលបង់ប្រាក់សម្រាប់ សំបុត្រ អ្នកគួរតែពិចារណាថាតើត្រូវបន្តទិញសំបុត្រ ឬសន្សំប្រាក់របស់អ្នក ក្នុងករណីដែលអ្នកនឹងត្រូវការវាលើវត្ថុដូចជា អាហារ និងកន្លែងស្នាក់នៅ ក្នុងរយៈពេលមធ្យម ទៅរយៈពេលវែងនៅកម្ពុជា។ 

ជាផ្នែកមួយនៃការធ្វើផែនការល្អ អ្នកគួរតែត្រៀមសំរាប់ករណីអាក្រក់បំផុតនៃការស្នាក់នៅយូរ។ អ្នកគួរតែគិតឥឡូវនេះ អំពីអ្វីដែលអ្នក គ្រួសារអ្នក ឬដៃគូធ្វើដំណើររបស់អ្នកនឹងត្រូវការ។ តើអ្នកនឹងស្នាក់នៅទីណា? តើគ្រួសារអ្នក និងមិត្តភក្តិអ្នក អាចទាក់ទងអ្នកយ៉ាងដូចម្តេច? តើកន្លែងណា ដែលជាកន្លែងល្អបំផុតដើម្បីទទួលបានអាហារទឹក និងថ្នាំ? តើអ្នកមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់របស់របរចាំបាច់រាល់ថ្ងៃឬទេ? 

សូមផ្ញើអ៊ីមែលមកស្ថានទូត ([email protected]) ដោយមានឈ្មោះ អាស័យដ្ឋាន ព័ត៌មានទំនាក់ទំនង និងព័ត៌មានលំអិត របស់អ្នកដែលធ្វើដំណើរជាមួយអ្នក។ តាមដានបណ្តាញព័ត៌មានសង្គមរបស់យើង (ហ្វេសប៊ុក និងធ្វីតធ័រ) ដើម្បីទទួលបានព័ត៌មានថ្មីៗជាប្រចាំ។ យើងក៏ន ក្នុងប្រទេសកម្ពុជាដែរ ហើយយើងទាំងអស់គ្នានៅជាមួយគ្នា។