Australian Embassy
Cambodia

Message to Australians in Cambodia on 1 April 2020

ស្ថានទូតអូស្រ្តាលី តែង​តែ​ប្រតិបត្តិ​​ការងារ​គ្រប់ពេល​ដើម្បីផ្តល់ជំនួយនានា​ដល់ពលរដ្ឋ​អូស្រ្តាលី​នៅ​​ប្រទេស​​​​កម្ពុជាពិសេស​​ក្នុង​ពេលមិនច្បាស់លាស់នេះ។ ជំនួយ​ទាំង​នោះ​ មាន​ដូច​ជា​ការ​ជួយ​ពលរដ្ឋ​អូស្រ្តាលីដែលចង់ចាកចេញពីកម្ពុជា​ និង​​ជំនួយផ្សេង​ទៀត​សម្រាប់​អ្នក​ដែល​ចង់​បន្ត​នៅ​លើ​ទឹក​ដីកម្ពុជា។​ សកម្ម​ភាព​ជំនួយ​នេះ រួមបញ្ចូលទាំងជំនួ​យផ្នែកព្រហ្មទណ្ឌ​ ប្រព័ន្ធយុត្តិធម៌ ​ពន្ធនាគារ ឬ​បញ្ហា​សុខភាពផ្សេងៗ​​ដែល​កំពុង​កើត​មាន​។ តាមរយៈកម្មវិធីជំនួយរបស់ស្ថានទូត...​អូស្ត្រាលី ក៏កំពុងជួយដល់រាជ​រដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងអង្គការ​សង្គមស៊ីវិល ពាក់​ព័ន្ធ​នឹង​ការ​គ្រប់គ្រងការឆ្លើយតបទៅ​នឹង​ជំងឺកូវីដ-១៩ ផង​ដែរ​ ។

ខណៈ​នេះ មាន​មធ្យោបាយតែមួយគត់ សម្រាប់​ពលរដ្ឋ​អូស្ត្រាលី​ដែលត្រូវវិលត្រឡប់ទៅកាន់ប្រទេសកំណើត​របស់​ខ្លួន​​វិញ៖ នោះគឺ​តាមរយៈ​ជើង​ហោះហើរ​​ជាមួយ​ក្រុមហ៊ុន​​អាជីវកម្ម​(Commercial Flights)។ មន្ត្រីស្ថាន​ទូត នឹងបន្តផ្តល់យោបល់នានា​ដល់ពលរដ្ឋ​អូស្រ្តាលី អំពីជម្រើស​ហោះ​ហើរ​​ទាំងឡាយ អោយបានឆាប់តាមដែល​អាច​ធ្វើ​បាន។ ក្នុងករណីខ្លះ ដោយសារកាលៈទេសៈហួសពីការគ្រប់គ្រងផ្ទាល់របស់យើង ពិសេស​ដូច​ជា​ការសម្រេចចិត្តដោយក្រុមហ៊ុនអាកាសចរណ៍ (Airlines) និងដោយ​រដ្ឋាភិបាលបរទេសណាមួយ ជម្រើសធ្វើដំណើរ​តាម​យន្ត​ហោះ​មួយ​ចំនួន​​ ក៏​អាចនឹង​​ផ្លាស់ប្តូរ​ជាបន្ត​បន្ទាប់ដែរ​។ ដើម្បីរក្សា​មានតុល្យភាពក្នុង​ការ​សម្រេច​ចិត្ត​ យើងស៊ូ​ផ្តល់​ព័ត៌មាន​បន្ថែម​ឱ្យបាន​ច្រើន ជាជាង​ការ​ទទួល​បាន​ព័ត៌​មាន​តិច​។ យ៉ាងណា​ក្តី ពួក​យើង​ទទួល​ស្គាល់​ថា រាល់​ការ​សម្រេច ឬ​ជម្រើសណាមួយ​ដែល​ យើង​បាន​កំណត់ អាច​​នឹងមិនពេញ​ចិត្ត​ដល់​មនុស្ស​គ្រប់​គ្នា​ឡើយ។ ខណៈ​ដែលដំបូន្មាន និងជម្រើសដែលយើង​កំពុង​ផ្តល់ឲ្យ​ ទំនង​ជាមិនសូវ​សមរម្យ​សម្រាប់អ្នកដំណើរគ្រប់គ្នាក្តី តែវា​អាច​​នឹង​ជា​ជម្រើស​សម​រម្យ​សម្រាប់​អ្នក​ដំណើរ​ផ្សេង​ទៀត។ អ្វីៗអាច​មាន​សភាព​ខុស​ប្លែក​គ្នា​ខ្លាំង ផ្អែក​តាម​កាលៈទេសៈបុគ្គល និង​ស្ថានភាពហិរញ្ញវត្ថុ​។ ​អ្នកខ្លះអាចត្រូវបានលើកទឹកចិត្តឱ្យចាកចេញ ឯអ្នក​ខ្លះ​ទៀត​មាន​កាតព្វកិច្ច​មិន​អាច​ចេញ​ទៅ​បាន​។ យើងក៏​នៅ​តែ​បន្ត​ទាក់ទងជាមួយពលរដ្ឋ​អូស្រ្តាលីមួយចំនួនដែលបាន​ហោះ​ចេញពីកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបន្ទាប់ពីអ្នក​ទាំ​ង​នោះ​ទទួលយកដំបូន្មាន​ពី​យើង។

គឺជា​ការ​ចាំបាច់​​មួយ សម្រាប់​​ពលរដ្ឋ​អូស្ត្រាលី​​ដែល​កំពុង​ស្នាក់​នៅកម្ពុជា ហើយ​​​​ពុំ​អាច​ហោះ​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​បាន មិន​ថា​ដោយ​ហេតុ​ផល​អ្វីឡើយ​..​ពលរដ្ឋ​ទាំង​នោះ ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​សមរម្យ​សម្រាប់​ហេតុ​ការណ៍​នានា​ ដែលអាច​តម្រូវ​ឲ្យ​​ស្នាក់នៅក្នុងប្រទេសកម្ពុជា យូរជាង​ការ​កំណត់។​ ក្រុម​ការងារ​ស្ថានទូត នឹងបន្តផ្តល់ដំបូន្មាន​​លើអ្វីដែលត្រូវធ្វើនៅក្នុងព្រឹត្តិការណ៍បែបនេះ។ យើង​មិនគួរផ្អែក​តែ​ទៅ​លើ​​ផែនការដែល​យើង​គិត​ថាល្អ​​ឥត​ខ្ចោះ​នោះឡើយ ពិសេស​ផែនការ​ធ្វើ​ដំណើរ​ទៅអូស្ត្រាលី ក្នុង​កាលៈ​ទេសៈ​ដែល​ស្ទើតែ​គ្មាន​ជម្រើស​ដូច​​បច្ចុប្បន្ន​នេះ​​។ ​

ចំពោះ​ពលរដ្ឋ​​​អូស្រ្តាលីដែល​កំពុង​រស់​នៅក្នុង​ប្រទេស​​កម្ពុជា ហើយ​មានបំណងចង់​ចុះឈ្មោះប្រាប់​ពី​វត្តមានរបស់ខ្លួ​ន​ ឬ​ថា​ចង់​ចាក​ចេញ​ពីកម្ពុជា​ទៅ​អូស្ត្រាលី​វិញ សូម​ទាក់ទង​ស្ថានទូតដោយផ្ទាល់ តាម​មធ្យោបាយ​ដែល​យើងបាន​ផ្តល់​ជូន​កន្លង​មក។

យើងបន្តស្វែងរកជម្រើស​ដែលមានទាំងអស់ដើម្បី​ផ្តល់​ឲ្យ​ពលរដ្ឋ​អូស្រ្តាលី អាច​ទៅ​ដល់​ប្រទេស​កំណើត​របស់​ខ្លួន​បាន​។ ស្ថានភាពបច្ចុប្បន្ន គឺជា​អ្វី​មិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រពិភពលោកនា​សម័យទំនើប​នេះ ពោល​គឺ​ទាំងទ្រង់​ទ្រាយ​ និងភាពស្មុគស្មាញ។ មិនមានចម្លើយរហ័សឬងាយស្រួលណា​មួយ​ដែល​អាច​ផ្តល់​ជូន​បាន​ឡើយ​។

ក្នុង​កាលៈ​ទេសៈ​នេះ សូមបន្តតាមដាន ពី​បច្ចុប្បន្ន​ភាពថ្មីៗ​បំផុត នៅលើ​ទំព័រ​ហ្វេសប៊ុក (Facebook) និង Twitter របស់​ស្ថាន​ទូត​ ។