Australian Embassy
Cambodia

Australian NGO Cooperation Forum 2022

 

MEDIA RELEASE

06 May 2022

Australian NGO Cooperation Forum 2022

Today, His Excellency Andreas Zurbrugg, Australian Chargé d'Affaires, joined by His Excellency Cheng Manith, Director General of the Ministry of Foreign Affairs and International Cooperation, hosted an Australian NGO Cooperation Program (ANCP) Forum and reception with Australian NGOs and local implementing partners at Raffles Hotel Le Royal.

The forum brought together 25 Australian NGOs, Cambodian government, and civil society partners to develop relationships, share information, and receive government updates.

The first ANCP Forum took place in 2017 with the theme of ‘Effective Partnerships’. This year’s forum focused on how NGOs and civil society have adapted to COVID-19.

Coinciding with the 70th anniversary of the establishment of diplomatic relations between Australia and Cambodia, the forum provided an opportunity to highlight the work of Australian NGOs and their local partners and their contribution to Cambodia’s development over many decades.

Mr Zurbrugg said “As well as celebrating 70 years of bilateral relations between Australia and Cambodia, this year also marks the 30th Anniversary of the beginning of United Nations Transitional Authority in Cambodia (UNTAC).  On this occasion, we can reflect on the contribution of civil society in Cambodia to the provision of humanitarian assistance, social development, human rights, democracy, peace and security”.

ANCP projects are run in collaboration with the people they assist – strengthening the capacity of individuals, institutions and communities involved. Through the advice, technical assistance and resources that ANCP provides, communities gain skills to support their livelihoods and wellbeing, lifting people out of poverty and providing them with sustainable economic opportunities.

“Australia is pleased to announce our AUD$9.7 million contribution for 2021-22, funded through ANCP, to support 25 Australian NGOs to deliver 55 projects in Phnom Penh and across 22 provinces of Cambodia this year”, added Mr Zurbrugg.

“ANCP’s inherent flexibility proved vital when the pandemic broke out, allowing NGOs to rapidly adapt their projects to focus on COVID-19 activities.  This new funding will help Cambodian people recover from the COVID-19 Pandemic, as well as ensuring they are more resilient in the future.”

Australian NGOs and their local partners have always been present to deliver results contributing to stability and prosperity, particularly in remote areas and vulnerable communities.  The program aims to ensure we can achieve sustainable and inclusive development in Cambodia and in the Mekong region.

The ANCP is a unique Australian development program, built on deep and enduring ties between the Australian community and communities and institutions across our region.  It is Australia’s longest running and largest NGO program that has been operating since 1974.  For 48 years, ANCP has provided annual grants to accredited Australian NGOs working through its local partners to deliver cost effective, practical, and direct poverty reduction programs.

Media enquiries: [email protected]

 

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២

វេទិកាកម្មវិធីសហប្រតិបត្តិការអង្គការមិនមែនរដ្ឋាភិបាលអូស្រ្តាលី ឆ្នាំ២០២២

               ថ្ងៃនេះ ឯកឧត្តម Andreas Zurbrugg ភារធារីស្ថានទូតអូស្ត្រាលី ចូលរួមដោយ ឯកឧត្តម ចេង ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំវេទិកាកម្មវិធីសហប្រតិបត្តិការអង្គការមិនមែនរដ្ឋាភិបាលអូស្រ្តាលី (ANCP) និងកម្មវិធីជួបជុំជាមួយអង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលី និងដៃគូអនុវត្តក្នុងស្រុក នៅសណ្ឋាគារ Raffles Hotel Le Royal ។

               វេទិកានេះបានប្រមូលផ្តុំអង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលីចំនួន២៥  រដ្ឋាភិបាលកម្ពុជា និងដៃគូសង្គមស៊ីវិលនានា ដើម្បីបង្កើតទំនាក់ទំនង ចែករំលែកព័ត៌មាន និងទទួលបានព័ត៌មានថ្មីៗពីរដ្ឋាភិបាល។

               វេទិកា ANCP លើកដំបូង បានធ្វើឡើងក្នុងឆ្នាំ២០១៧ ក្រោមប្រធានបទ “ភាពជាដៃគូប្រកបដោយប្រសិទ្ធភាព”។ វេទិកាឆ្នាំនេះ ផ្តោតលើរបៀបដែលអង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល បានធ្វើការសម្របខ្លួន ជាមួយនឹងបរិបទជំងឺកូវីដ-១៩។

               គាប់ជួនជាមួយនឹងខួបទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលី និងកម្ពុជា វេទិកានេះផ្តល់ឱកាស ដើម្បីបង្ហាញពីការងាររបស់អង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលី និងដៃគូក្នុងស្រុករបស់ពួកគេ ព្រមទាំងការរួមចំណែករបស់ពួកគេ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។

               ឯកឧត្តម Zurbrugg បានមានប្រសាសន៍ថា “ជាមួយនិងការអបអរខួបទី៧០ឆ្នាំ នៃទំនាក់ទំនងការទួតរវាងអូស្ត្រាលី និងកម្ពុជា ឆ្នាំនេះក៏ជាខួបគម្រប់ ៣០ឆ្នាំ នៃការចាប់ផ្តើមរបស់អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា។ ក្នុងឱកាសនេះ យើងអាចឆ្លុះបញ្ចាំងពីការរួមចំណែករបស់សង្គមស៊ីវិលនៅកម្ពុជា ក្នុងការផ្តល់ជំនួយមនុស្សធម៌ ការអភិវឌ្ឍសង្គម សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ”។

               គម្រោង ANCP ដំណើរការ ដោយសហការជាមួយអ្នកដែលគម្រោងនេះជួយ ដោយពង្រឹងសមត្ថភាពបុគ្គល ស្ថាប័ន និងសហគមន៍ដែលពាក់ព័ន្ធ។ តាមរយៈការណែនាំ ជំនួយបច្ចេកទេស និងធនធាន ដែលកម្មវិធី ANCP ផ្តល់អោយ សហគមន៍ទទួលបានជំនាញដើម្បីជួយដល់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ពួកគេ ការកាត់បន្ថយប្រជាជនបានមួយចំនួនចេញពីភាពក្រីក្រ និងផ្តល់អោយពួកគេនួវឱកាសសេដ្ឋកិច្ចប្រកបដោយនិរន្តភាព ។

               ឯកឧត្តម Zurbrugg បានមានប្រសាសន៍បន្ថែមទៀតថា "អូស្ត្រាលីមានសេចក្តីរីករាយក្នុងការប្រកាសពីការផ្តល់ថវិកាចំនួន ៩,៧ លានដុល្លាអូស្ត្រាលី សម្រាប់ឆ្នាំ ២០២១-២០២២ នេះ តាមរយៈកម្មវិធីសហប្រតិបត្តិការអង្គការមិនមែនរដ្ឋាភិបាលអូស្រ្តាលី ដើម្បីជួយដល់អង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលីចំនួន២៥ អនុវត្តគម្រោងចំនួន៥៥ នៅរាជធានីភ្នំពេញ និងទូទាំង ២២ខេត្តនៃប្រទេសកម្ពុជា ក្នុងឆ្នាំនេះ"។

               "ភាពបត់បែនរបស់កម្មវិធី ANCP បានបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់របស់កម្មវិធី នៅពេលដែលការរាតត្បាតនៃជំងឺកូវីដ-១៩បានផ្ទុះឡើង ពេលដែលអង្គការមិនមែនរដ្ឋាភិបាលទាំងនេះអាចកែប្រែគម្រោងរបស់ខ្លួនបានយ៉ាងឆាប់រហ័សសម្របទៅតាមសភាពការណ៍ ដើម្បីផ្តោតលើសកម្មភាពទាក់ទងនឹងជំងឺកូវីដ-១៩ វិញ។ ការផ្តល់ជំនួយនេះ នឹងជួយកម្ពុជាស្តារឡើងវិញពីការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងធានាថាប្រជាជននឹងកាន់តែមានភាពធន់ ទៅអនាគត"។

               អង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលី និងដៃគូក្នុងស្រុករបស់ខ្លួន តែងតែមានវត្តមាន ដើម្បីផ្តល់លទ្ធផលដែលរួមចំណែកដល់ស្ថិរភាព និងវិបុលភាព ជាពិសេសនៅតំបន់ដាច់ស្រយាល និងសហគមន៍ងាយរងគ្រោះ។ កម្មវិធីនេះមានគោលបំណងធានាថា យើងអាចសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន នៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់មេគង្គ។

               ANCP ជាកម្មវិធីអភិវឌ្ឍន៍របស់អូស្ត្រាលីតែមួយគត់ ដែលកើតមកពីទំនាក់ទំនងដ៏ស៊ីជម្រៅ និងយូរអង្វែង រវាងសហគមន៍អូស្ត្រាលី ជាមួយសហគមន៍ និងស្ថាប័ននានាទូទាំងតំបន់របស់យើង។ វាជាកម្មវិធីអង្គការមិនមែនរដ្ឋាភិបាលដ៏ធំបំផុត និងដំណើរការយូរបំផុត ចាប់តាំងពីឆ្នាំ១៩៧៤ មក។ អស់រយៈពេល៤៨ ឆ្នាំមកហើយ ANCP បានផ្តល់ជំនួយប្រចាំឆ្នាំដល់អង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលីដែលមានការទទួលស្គាល់ ធ្វើការតាមរយៈដៃគូក្នុងស្រុករបស់ខ្លួន ដើម្បីផ្តល់នូវកម្មវិធីកាត់បន្ថយភាពក្រីក្រ ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង និងដោយផ្ទាល់។    

ទំនាក់ទំនងព័ត៌មាន៖ [email protected]