Australian Embassy
Cambodia

Advice to Australians in Cambodia

ដំបូន្មានដល់ប្រជាជនអូស្ត្រាលីនៅកម្ពុជា

ប្រសិនបើលោកអ្នកកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា មិនថាជាជម្រើសរបស់អ្នក ឬដោយហេតុផលអ្វីមួយឡើយ លោកអ្នកគួរតែរៀបចំ ឱ្យបាន សមស្របសម្រាប់ រាល់កត្តានានាដែលអាចពន្យារពេលដល់ការស្នាក់នៅរបស់អ្នកក្នុងប្រទេសកម្ពុជា។ យើងនឹងបន្តផ្តល់ការណែនាំនានាអំពីជម្រើស នៃការហោះហើរតាមក្រុមហ៊ុនអាកាសចរណ៌ណាមួយ ពេលដែលយើងបានព័ត៌មាន។ ទោះជាយ៉ាងណាក្តី យើងមិនអាចធានាថា រាល់ជើងយន្តហោះ ទាំងឡាយដែលមាន អាចនឹងត្រូវផ្អាកការហោះហើរជាបន្តបន្ទាប់ ឬត្រូវចំណាយតម្លៃប៉ុណ្ណាឡើយ។ 

ដោយសារតំរូវការហោះហើរក្នុងពេលនេះ មានកម្រិតតិចតួច ស្ថានទូតអូស្ត្រាលី មិនមានគំរោងពិភាក្សាឲ្យជាមួយបណ្តារជើងហោះហើរណាមួយឡើយ។

ឥឡូវនេះយើងសូមណែនាំលោកអ្នក ឱ្យស្នាក់នៅនឹងកន្លែង/នៅក្នុងផ្ទះ។

នេះជាអ្វីដែលលោកអ្នកអាចត្រៀមរៀបចំ៖

  • ឲ្យប្រាកដថាលោកអ្នកបាន ត្រៀមរៀបចំកន្លែងស្នាក់នៅសម្រាប់រយៈពេលវែងណាមួយទំនងជាពីរបីខែខាងមុខនេះ។
  • ឲ្យប្រាកដថា លោកអ្នកបានប្រាប់ទៅមិត្តភក្តិ និងក្រុមគ្រួសារ ពីទីកន្លែងដែលអ្នកកំពុងស្នាក់នៅ និងវិធីផ្សេងៗដែលពួកគេ អាច ទាក់ទងលោកអ្នកបាន។
  • ឲ្យប្រាកដថា លោកអ្នកស្គាល់/ដឹងពីប្រភពអាហារ ទឹក និងសម្ភារៈពេទ្យពេលត្រូវការ។ គួរពិចារណាទិញសម្ភារៈទាំងនេះទុកនៅផ្ទះ រួមទាំង ថ្នាំពេទ្យផងដែរ។
  • ឲ្យប្រាកដថា លោកអ្នកស្គាល់ទីតាំងប្រភពជំនួយវេជ្ជសាស្រ្ត/ស្គាល់មន្ទីពេទ្យ នៅក្នុងតំបន់ដែលអ្នកកំពុងស្នាក់នៅ។ លោកអ្នកក៏អាចស្វែងរក ព័ត៌មានបន្ថែមជាបញ្ជីមណ្ឌលសុខភាពតាមមូលដ្ឋាន/តំបន់ដោយចូលទៅគេហរទំព័រ https://cambodia.embassy.gov.au/penh/MedicalServiceProviders.html
  • ឲ្យប្រាកដថា លោកអ្នកមានសាច់ប្រាក់មួយចំនួននៅនឹងដៃ។ កម្ពុជាគឺជាសង្គមមួយដែលការទូទាត់ ទិញលក់មួយចំនួនធំ ធ្វើឡើងដោយប្រើ សាច់ប្រាក់។ សូមកុំសន្មតថាកាតឥណទាននិងកាតអេធីអឹម (Credit Card and ATM Card) អាចប្រើបាននៅគ្រប់កន្លែងក្នុងប្រទេសនេះ។

ប្រសិនបើលោកអ្នកត្រូវការជំនួយហិរញ្ញវត្ថុជាបន្ទាន់ដើម្បីយកប្រាក់ធ្វើដំណើរទៅអូស្ត្រាលីវិញអ្វើដែលគួរធ្វើមុនគេនោះគឺ ត្រូវទាក់ទងទៅគ្រួសារ មិត្តភក្តិ ក្រុមហ៊ុនធានារ៉ាប់រងលើការធ្វើដំណើរ ឬស្ថាប័នហិរញ្ញវត្ថុណាមួយ។ ប្រសិនបើអនុវត្តតាមវិធីខាងលើនេះ មានការលំបាកសូមទាក់ទងមក ផ្នែកកុងស៊ុល នៃស្ថានទូតអូស្រ្តាលីនៅ កម្ពុជាដោយផ្ទាល់ តាមរយៈអ៊ីម៉េល [email protected] ឬទូរស័ព្ទមកលេខ ០២៣ ២១៣ ៤៧០ ដើម្បីពិភាក្សាពីស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក។ ក្រុមការងារ ”សេវាកម្មអូស្រ្តាលី” បានបង្កើតបណ្តាញទូរស័ព្ទបន្ទាន់មួយសម្រាប់ពលរដ្ឋអូស្ត្រាលី រូបណា ដែលរងផលប៉ះពាល់ពីវិធានការរឹតត្បិតការធ្វើដំណើរ ហើយពុំ អាចមានលទ្ធភាពទទួលបានសេវាបង់ប្រាក់ពី Centrelink។ លេខទូរស័ព្ទសម្រាប់ពលរដ្ឋ អូស្ត្រាលី ដែលកំពុងនៅក្រៅប្រទេស គឺ +៦១ ៦ ៦២២២ ៣៤៥៥ (ក្នុងម៉ោងធ្វើការនៅប្រទេសអូស្ត្រាលី)។ សម្រាប់ព័ត៌មានបន្ថែមស្តីពីការឆ្លើយតបរបស់ អូស្រ្តាលីចំពោះការឆ្លងរាតត្បាតវីរុសកូរ៉ូណា សូមចូលទៅគេហរទំព័រ  www.australia.gov.au

ដូចដែលយើងបានគូសបញ្ជាក់ពីមុនៗមករដ្ឋាភិបាលកម្ពុជាកំពុងពិចារណាដាក់ប្រទេសខ្លួនក្នុងស្ថានភាពអាសន្នដើម្បីឆ្លើយតបទៅនិងទប់ស្កាត់ការឆ្លង
វីរ៉ុសកូវីដ-១៩។ ការដាក់ប្រទេសជាតិឲ្យឋិតក្នុងស្ថានភាពអាសន្ននេះនឹងមានសុពលភាពដល់បុគ្គលគ្រប់រូប រួមទាំងជនបរទេសផងដែរ។ 

លោកអ្នកនឹងមិនទទួលបានការលើកលែងពីច្បាប់នេះ ឬច្បាប់ណាផ្សេងទៀតដែលបានដាក់ចេញដោយរដ្ឋាភិបាលកម្ពុជាឡើយ បើទោះបីវាហាក់ ដូចជាមិនយុត្តិធម៌ ឬមានភាពខុសគ្នាពីអ្វីដែលអ្នករំពឹងដូចនៅអូស្ត្រាលី ឬដូចពលរដ្ឋកម្ពុជាទូទៅក៏ដោយ។ ក្នុងករណីខ្លះ អាចនឹងមានលទ្ធភាព មួយដែលជនបរទេស ត្រូវកំណត់ឲ្យអនុវត្តតាមច្បាប់ចែងបន្ថែមណាមួយផ្សេងទៀត។ លោកអ្នកចាំបាច់ត្រូវតែគោរពនិងធ្វើតាមការកំណត់ ទាំងនោះ។

ក្នុងករណីដែលត្រូវឋិតក្រោមស្ថានភាពអាសន្ន ទាំងសមត្ថភាព និងលទ្ធភាពរបស់មន្ត្រីស្ថានទូតអូស្ត្រាលីក្នុងការងារផ្នែកកុងស៊ុល អាចនឹង មានភាពសកម្មទាបជាងកម្រិតធម្មតា ។ យើងនឹងធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីជួយលោកអ្នកក្នុងកំឡុងពេលនេះ។

យើងនឹងបន្តផ្តល់ដំបូន្មានទូទៅតាមរយៈបណ្តាញផ្សព្វផ្សាយសង្គម និងគេហទំព័រប្រឹក្សាយោបល់ផ្នែកធ្វើដំណើរ ដែលមានអាស័យដ្ឋាន www.smartraveller.gov.au/destinations/asia/cambodia។ ជាងនេះទៅទៀតប្រសិនបើលោកអ្នក ត្រូវការជំនួយជាក់លាក់ណាមួយ ផ្នែកកុងស៊ុល សូមផ្ញើអ៊ីម៉េលទៅ [email protected] ឬទូរស័ព្ទមកលេខ ០២៣ ២១៣ ៤៧០។