Australian Embassy
Cambodia

Message to Australians in Cambodia 30 March 2020

សារដល់ប្រជាជនអូស្រ្តាលីនៅកម្ពុជា

ស្ថានទូតអូស្រ្តាលីប្រចាំនៅទីក្រុងភ្នំពេញ សូមស្នើដល់ពលរដ្ឋអូស្រ្តាលី និងពលរដ្ឋអចិន្រ្តៃយ៍អូស្ត្រាលី ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ដែលមានបំណងត្រឡប់ទៅអូស្ត្រាលីវិញ ដោយចំណាយផ្ទាល់ខ្លួន សូមផ្ញើអ៊ីមែលមកស្ថានទូត ដោយមានសេចក្តីលំអិតដូចខាងក្រោមចំពោះអ្នកធ្វើដំណើរម្នាក់ៗ។ ប្រសិនបើអ្នកបានផ្ញើអ៊ីមែលមកយើងរួចហើយ សូមអរគុណ។ អ្នកមិនចាំបាច់ផ្ញើអ៊ីមែលមកយើងម្តងទៀតទេ លើកលែងតែអ្នកត្រូវការផ្តល់ឱ្យយើងនូវព័ត៌មានបន្ថែមណាមួយនៅខាងក្រោម។

  1. ឈ្មោះពេញរបស់អ្នក កំណត់នាម និងនាមត្រកូលរបស់អ្នកអោយបានច្បាស់ ​(​ស្របតាម លិខិតឆ្លង ដែន​ ឬឯកសារផ្លូវការផ្សេងទៀត)។
  2. លេខលិខិតឆ្លងដែន ឬលេខយោងនិវាសនជនអចិន្ត្រៃយ៍របស់អ្នក។
  3. អ៊ីមែល និងលេខទូរស័ព្ទទំនាក់ទំនងរបស់អ្នក។
  4. អាសយដ្ឋានរបស់អ្នកនៅក្នុងប្រទេសកម្ពុជា។
  5. ពត៌មានលំអិតនៃអ្នកអាស្រ័យណាមួយជាមួយអ្នក។
  6. ទំនាក់ទំនង អ៊ីមែល និងលេខទូរស័ព្ទសម្រាប់ក្រុមគ្រួសារ ឬសាច់ញាតិបងប្អូននៅអូស្ត្រាលី។
  7. សុខភាព ឬកត្តាហានិភ័យផ្សេងៗដែលយើងគួរតែដឹង។
  8. ព័ត៌មានផ្សេងទៀតដែល គិតថាពាក់ព័ន្ធ។

សូមផ្ញើអ៊ីមែលរបស់អ្នកទៅ៖ [email protected]

យើងសូមបញ្ជាក់ថា រឿងនេះមិនធានាថា អ្នកនឹងចាកចេញពីប្រទេសកម្ពុជា ឬត្រឡប់មកអូស្ត្រាលីវិញទេ។

ព័ត៌មានរបស់អ្នក នឹងត្រូវបានចែករំលែកជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីជួយដល់ស្ថានទូតក្នុងការស្វែងរកជម្រើសហោះហើរដែលមានសក្តានុពលបន្ថែមទៀត ឬទទួលបានការយល់ព្រមចាំបាច់ពីអាជ្ញាធរពាក់ព័ន្ធ តែប៉ុណ្នោះ។

សូមបញ្ជាក់ថា មានការចាំបាច់ ដាក់ឱ្យនៅដាច់ដោយឡែកពីគេ មានរយៈពេល ១៤ ថ្ងៃ នៅឯសណ្ឋាគារ​ និងកន្លែងស្នាក់នៅផ្សេងទៀត នៅឯច្រកចូល សម្រាប់អ្នកដំណើរទាំងអស់ដែលត្រឡប់មកអូស្ត្រាលីវិញ។

សូមពិនិត្យមើលជាមួយអាជ្ញាធររដ្ឋ ដែលពាក់ព័ន្ធទាក់ទងនឹងការធ្វើដំណើរទៅបន្ត នៅអូស្រ្តាលី និងថាតើមានតម្រូវការដាក់ឱ្យនៅដាច់ដោយឡែកពីគេបន្ថែមដែរឬទេ។

សូមកត់សម្គាល់ថាដោយសារ ជម្រើសនៃការហោះហើរមានកំណត់កាន់តែខ្លាំង អ្នកប្រហែលជាមិនអាចធ្វើដំណើរដោយផ្ទាល់ទៅអាកាសយានដ្ឋានអូស្ត្រាលីដែលអ្នកពេញចិត្តនោះទេ។

ប្រសិនបើអ្នកមានគំរោងបន្តស្នាក់នៅក្នុងប្រទេសកម្ពុជានៅពេលនេះ សូមមេត្តាផ្ញើអ៊ីមែលមកយើង អោយយើងដឹងផង។